ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខលោកយាយ ៣នាក់ មានអាយុពី ៨៧ឆ្នាំ ដល់១០៦ ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលចាក់វ៉ាក់សាំង នៅវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង
Tue,31 August 2021 (Time 01:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 36នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងលោក យិន សាវ៉េន អភិបាលក្រុង បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ លោកយាយ ០៣នាក់ ដែលមានអាយុចាប់
ពី ៨៧ឆ្នាំ ដល់ ១០៦ឆ្នាំ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សំាង ស្ថិតនៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោកយាយចំនួន ០៣នាក់ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ១.ឈ្មោះ លឹម ស៊ុន អាយុ ១០៤ឆ្នាំ និងលោកយាយ ស៊ិន សុទ្ធ អាយុ ៨៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និងលោកយាយ ហួរ គឹមសួរ អាយុ ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តបច្ចុប្បន្ននេះបានយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះ និងបានជម្រុញឱ្យអាជ្ញាធរ ក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សំាង ជូនប្រជាពលរដ្ឋនៅគ្រប់តំបន់ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព របស់ខ្លួន ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គោរពឱ្យបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ជូនថវិកាដល់លោកយាយដែលមានជន្មាយុច្រើន ទាំង ០៣នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៨០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ