ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនប្រជាជនក្នុងដំណើរការចាក់វ៉ាកសាំងបង្ការការពារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
Tue,31 August 2021 (Time 01:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 43នាក់)

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនប្រជាជន ស្តីពី ដំណើរការចាក់វ៉ាក់សំាង នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីរកទិន្ន័យច្បាស់លាស់ ស្តីពីប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង និង ប្រជាពលរដ្ឋដែលពុំទាន់បានទទួលចាក់វ៉ាក់សាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូរZoomផងដែរ។



ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា នៅក្នុងកិច្ចការត្រួតពិនិត្យវឌ្ឍនភាព និងបន្តរៀបចំផែនការជំរឿនជាបន្ទាន់នេះ អាជ្ញាធរ មន្រ្តីជំនាញ ត្រូវសហការគ្នាឱ្យបានល្អ និងផ្តល់ព័ត៌មានត្រឡប់ឱ្យបានឆាប់រហ័ស មកក្រុមការងារ ហើយនៅក្នុងកិច្ចការនេះ គឺមានអភិបាលរង១រូបៗបានចុះផ្ទាល់ជាមួយក្រុមការងារជំរឿននេះ ដូចនេះដើម្បីសម្រេចបានជោគជ័យ ចាប់ថ្ងៃនេះ គឺចុះឱ្យបានគ្រប់ភូមិដ្ឋាននានាដោយមិនត្រូវយឺតពេលនោះទេ និងមិនឱ្យហួសពីសប្តាហ៍នេះឡើយ។



ឯកឧត្តម បានជម្រុញដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវសហការគ្នាចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសម្ភាសន៍ឱ្យបានជាក់លាក់បំផុត ថាតើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អស់ហើយឬនៅ បើនៅសូមបញ្ជាក់ពីមូលហេតុអោយបានច្បាស់លាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ