ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្តព្រៃវែង​ អញ្ជេីញបើកកិច្ចប្រជុំស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ
Thu,02 September 2021 (Time 08:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញបើកកិច្ចប្រជុំ ស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន២០,០០០រៀល តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom) ដោយមានការចូលរួមពីឯកឧត្តម​ អភិបាលរងខេត្ត លោក​ លោកស្រី​ អភិបាលក្រុង-ស្រុកទាំង១៣ និងលោក​ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ បានជំរាបដល់លោក លោកស្រីអភិបាលក្រុង-ស្រុក ធ្វើការស្នើរសុំការគាំទ្រ និងឧបត្ថម្ភផ្សេងៗ តាមរយៈឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុកទាំង១៣ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយការចំណាយ ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩ សំរាប់ពលករវិលត្រឡប់មកពីប្រទេសថៃ នៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួន។

ទន្ទឹមនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ បានទទួលស្តាប់របាយការណ៍របស់លោក​ ​លោកស្រី​អភិបាលក្រុង-ស្រុក ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនរបស់មូលដ្ឋាន ដើម្បីជួយសម្រួលដោះស្រាយ និងធ្វើរបាយការណ៍សុំអន្តរាគមន៍បន្តទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ