( រាជធានីភ្នំពេញ ) នាព្រឹកថ្ងៃព្រហស្បិ៍សុក្រ១០,១១រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ,២១ខែតុលា ឆ្នាំ២០២២ មានកថិនទានមួយផ្ដើមដោយព្រះធម្មឃោសាចារ្យជួន សាវឿនព្រៈគ្រូសូធ្យស្ដាំវត្តឧណាលោមអាចារ្យគណៈកម្មាវត្តឧណាលោមនឹងពុទ្ធបរិស័ទចំណុះជើងវត្តឧណាលោមនៅជិតឆ្ងាយសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញនិងសហការី បានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី មន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នា ដង្ហែអង្គកឋិនទាន នាំយកនូវទេយ្យទាន និងបច្ច័យចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តឧណាលោមស្ថិតនៅសង្កាត់ជ័យជំនះខណ្ឌដូពេញរាជធានីព្នំពេញក្នុងបុណ្យកថិននោះក៏មានការអញ្ជើញ ចូលរួមពីលោកសយ កុសល់អភិបាលរង ខេត្តព្រះសីហនុបុណ្យកឋិន គឺជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិន តែងត្រូវបានពុទ្ធបរិស័ទដង្ហែចូលគ្រប់ទីអារាម ទាំងអស់ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះ គេតែងតែឃើញក្បួនកឋិនទាន តែងបាន ដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាម ជាច្រើននៅទូទាំងប្រទេស ត្រូវបាន បំផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយប្រជាពលរដ្ឋក៏ មិនមានឱកាសបានធ្វើបុណ្យធ្វើទាននោះទេ។ នៅក្នុងដំណាក់កាលនៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសបានជួបជុំគ្នាធ្វេីបុណ្យតាមបែបប្រពៃណីនឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋហូតមកដល់សព្វថ្ងៃនេះ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ