ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញ ជាអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ ខេត្តតៃនិញ ដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងរដ្ឋបាលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងក្រុង អនុប្រធានមន្ទីរ ប្រធានសភាពាណិជ្ជកម្មខេត្ត និងប្រធានសមាគមសណ្ឋាគារខេត្តព្រះសីហនុ។