ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់និងកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្កំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់និងកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគីរីរម្យ មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។