ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះក៏មានវត្តមានចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី។