ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ «សូមកុំចោលកិច្ចការសង្គម»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុង​ដូច្នេះថា «សូមកុំចោលកិច្ចការសង្គម» នៅក្នុងពិធីជួបជុំ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រៅពីការបង្ហាញនូវក្តីនឹករឭកគ្នា ខ្ញុំក៏បានចែករំលែកនូវទស្សនៈមួយចំនួនដល់ ក្រុមគ្រួសារ ស.ស.យ.ក. ដែលមានវត្តមាននៅទីនោះប្រមាណ ៤០០ នាក់ អំពី​ការចូលរួមកិច្ចការសង្គម។ ការចូលរួមកិច្ចការសង្គម មិនថាក្នុងក្របខ័ណ្ឌ ស.ស.យ.ក. ឬក្របខ័ណ្ឌណាទេ គឺវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេស​អ្នកជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងរៀនសូត្រតាមទង្វើរបស់យើង។ យើងធ្វើនេះ ដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម។ យើងត្រូវមានបេះដូងសម្រាប់សង្គមជាតិ ទោះតិចក្តីច្រើនក្តី។ នោះហើយជាស្មារតីរបស់ ស.ស.យ.ក.។»

ប្រភព៖ បណ្តាញសង្គមផេកហ្វេសប៊ុក ឯកឧត្តម ហ៊ុន​ ម៉ានី