ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! 

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ ព្រមទាំងសន្យាថានឹងធានារ៉ាប់រងការចំណាយជូនប្រពន្ធលោក ដែលងងឹតភ្នែក ទៅពិនិត្យ និងព្យាបាលភ្នែកផងនោះ នៅពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនប្រពន្ធលោក ម៉ែន មក់រ៉ុន ទៅជួបពិនិត្យ និងទទួលការវះកាត់ព្យាបាលភ្នែកដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។

បន្ទាប់មក នៅព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកាមួយចំនួន សម្រាប់រយៈពេល ០៣ខែ តាមការសន្យា ទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ផងដែរ៕