ព័ត៌មានជាតិ

យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី ០១ កញ្ញា រហូតដល់ ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២៣ នេះ មានអ្នកចូលរួមសរុបចំនួន៣,៥២៨,៨៣២ នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១២៤,៤៧៧ នាក់ សិស្សានុសិស្សសរុបចំនួន៣,១៤៦,៤៥០ នាក់ កម្មករកម្មការនី សរុបចំនួន ១៩៥,៨៦១ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤,៣៥៩ នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១១,០៣២ លើក ក្នុងសាលារៀនសរុបចំនួន ៧,៦៧៨ សាលា រោងចក្រចំនួន ២៨២ វត្តអារាម ៣៥ និងសហគមន៍ទីប្រជុំជនចំនួន ៧៧ កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បញ្ជាក់ក្នុងថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២៣ នេះ មានអ្នកចូលរួមសរុប ១៦,៩៣៦ នាក់ ដោយបានអនុវត្តក្នុងរាជធានី/ខេត្តចំនួន ១១ គឺខេត្ត កំពង់ចាម កំពង់ស្ពឺ កំពត កណ្តាល ក្រចេះ សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕