បទល្មើស ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញខុសច្បាប់២កន្លែង ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..

​កណ្ដាល​ ៖ ​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ចំនួន២ទីតាំង​ កំពុងបើក​លេង​យ៉ាង​រលូន ទី​តាំងទី​១​ស្ថិតនៅក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម និង​ទី​តាំងទី​២ នៅ​ភូមិ​ទឹក​ឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ប៉ុន្តែ​អាជ្ញាធរ​ និង​សមត្ថកិច្ច​នៅ​ស្រុក​ល្វាឯម​ ហាក់​សំងំស្ងៀម​មិន​បង្ក្រាប​។​

ពលរដ្ឋ​លើកឡើងថា សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លេច​បទបញ្ជាថ្នាក់ដឹកនាំ​ហើយ​មើលទៅ​ ទើបបាន​ជា​មិន​ចុះ​បង្ក្រាប​ឬ មួយ​ត្រូវ​ថ្នាំ​សណ្ដំ​មេ បន​ល្បែង​បានជា​សំងំស្ងៀម​ធ្វើ​មិនដឹង ។​

អាជ្ញាធរ​មានសមត្ថកិច្ច​នៅ​ស្រុក​ល្វាឯម​ ហាក់​សំងំស្ងៀម​មិន​បង្ក្រាប ទីតាំង​បនល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​តាម​អន​ឡាញ​ដែល​បើក​លេង​នៅ​មូលដ្ឋាន​របស់​ខ្លួន ​ជាចម្ងល់មហា​ន​ជន​នៅក្នុង​ស្រុក​ល្វាឯម​ ​បាន​លើកឡើង​ថា៖ ​សង្ស័យ​តែ​ម្ចាស់ទីតាំង​មាន់ជល់​តាម​អន​ឡាញ​ខាងលើនេះមានអំណាចធំ ទើបអាជ្ញាធរមូលដ្ឋានស្រុកល្វាឯមធ្វើមើលមិនឃើញ ឬ​ធ្វេី​មិនដឹងមិនលឺ​? ​

​ពលរដ្ឋ​ក្នុងស្រុ​ល្វាឯម បាន​សំណូមពរ​ ​លោក​ កន សុខកាយ អភិបាលស្រុក និងលោកអធិការ សូម​ជួយ​ចាត់​វិធានការ ទៅ​លើ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើ នេះ​ផង​ដើម្បី​ស្របតាម​គោលការណ៍ ភូមិ ឃុំ មាន​សុ​វត្តិភាព ទាំង​៧​ចំណុច ៕​