ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនអតីតអភិបាលកែបទៅតុលាការជាប់ពាក់ព័ន្ធ រំលោភអំណាច និង ការលាងសម្អាតប្រាក់

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលកែប ទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ឱ្យដឹងថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីម៉ោងប្រមាណ ៤:៣០នាទីរសៀល។ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។

អ្នកនាំពាក្យបានបញ្ជាក់ថា ៖ ចំពោះសំណុំរឿងរបស់លោកខេង យ័ន ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណីចំពោះពីរ ទី១. ពីបទរំលោភអំណាច ដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង ទី២. ពីបទលាងសម្អាតប្រាក់”។

ប្រភព៖ វិទ្យុបាយ័ន សម្រួលផ្សាយ៖ គង់ សុខហេង