ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណ:កម្មាធិការកណ្ដាល សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ភូមិភាគ៣ មណ្ឌលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកពញាឮ រួចបានបន្តពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹក ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤នេះ។
«ឯកឧត្តម ប្រធានគណបក្សខេត្ត បានណែនាំឲ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងអ្នកបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងប្រតិបត្តិឲ្យបានម៉ឺនម៉ាត់ជាទីបំផុត ដោយមិនត្រូវធ្វេសប្រហែស ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន និងមិនត្រូវបង្ករឲ្យមានភាពមិនប្រក្រតីណាមួយកើតឡើងបានជាដាច់ខាត ដើម្បីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុននេះ»។
ដកស្រង់ពី៖ Telegram ឯកឧត្តម គង់ សោភ័ណ្ឌ | សម្រួលផ្សាយ៖ គង់ សុខហេង