ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមទទួលប្រតិភូគណៈកម្មាធិការទី៨ នៃរដ្ឋសភាជាតិ ចុះមកបំពេញបេសកកម្មការងារក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមទទួលប្រតិភូគណៈកម្មាធិការទី៨ នៃរដ្ឋសភាជាតិ ចុះមកបំពេញបេសកកម្មការងារក្នុងខេត្តកណ្ដាល នៅថ្ងៃ ទី២៣ ខែមករា ស្អែកនេះ។

ជម្រាបជូនផងដែរថា៖ គណៈប្រតិភូនៃគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នឹងអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យស្វែងយល់អំពីប្រសិទ្ធិភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនិងវិស័យទាំងបួនរបស់គណៈកម្មការទី៨ រួមមាន វិស័យសុខាភិបាល វិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី នៅ ខេត្តកណ្តាល។