ព័ត៌មានជាតិ

កិច្ចប្រជុំសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី ការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល ៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី ការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់ជូនដល់មន្រ្តីជំនាញនៃរដ្ឋបាលឃុំសង្កាត់ និងក្រុងស្រុកនៃខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងលោកស្រី វ៉ែន ណារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាលបានមានប្រសាសន៍ថាការផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្គវត្ថនាពេលនេះពិតជាមានសារៈសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ រដ្ឋបាលឃុំសង្កាត់ ក្រុងស្រុកនិង មន្រ្តីជំនាញនីមួយៗសំរាប់ជាចំណេះដឹង យកទៅអនុវត្តការងារអោយបានត្រឹមត្រូវ តាមបទដ្ឋានគតិយុទ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកស្រីបន្តថាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តជាអាទិភាពនូវគោលនយោបាយសំខាន់ជាសារវ័ន្តដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅមុខ នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅក្នុងមូលដ្ឋានឱ្យមានការរីកចំរើន ទាំងគោលនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកស្រី វ៉ែន ណារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុបានថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនិងរតនាគារខេត្តដែលបានយកចិត្ត ទុកដាក់ជួយជ្រោមជ្រែងដល់មន្ត្រីជំនាញថ្នាក់មូលដ្ឋានឃុំ/សង្កាត់ ក្រុង/ស្រុក ក្នងការសម្របសម្រួលឲ្យមានការប្រជុំផ្សព្វផ្សាយ ណៃនាំ ចង្អុលបង្ហាញអំពីនីវិធីនិងរបៀបនៃការអនុវត្តការងារក្នងវិស័យហិរញ្ញវត្ថុ ដើម្បីរៀបចំឲ្យមានការអនុវត្តថវិការនៅរដ្ឋបាលថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងស័ក្កសិទ្ធភាព។
មានប្រសាសន៍នាឱកាសនោះឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានគូសបញ្ជាក់ថាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនិងរតនាគារខេត្តធ្លាប់បានធ្វើការផ្សព្វផ្សាយម្តងរួចមកហើយសម្រាប់មន្ទីរអង្គភាពជុំវិញខេត្តអំពីសារាចរណែនាំរបស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការផ្សព្វផ្សាយដល់ច្បាប់ស្តីពីហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ព្រោះចាប់ពីរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុករហូតដល់ខេត្តមានថវិការផ្ទាល់ខ្លួន ដែលរាជរដ្ឋាភិបាលបានបែងចែករួចរាល់អស់ហើយ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលរងខេត្តក៏បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ បន្ថែម និងត្រូវលើកឡើងជាសំនួរ បញ្ហាប្រឈមដែលអនុវត្តកន្លងមក ដើម្បីដកបទពិសោធន៍ការងារ និងបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់យកទៅអនុវត្តន៍ការងាររៀបចំថវិកាជាក់ស្តែងទទួលបានជោគជ័យ។