ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមប្រឹក្សាប្រឡង ប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង«កិច្ចប្រជុំក្រុមប្រឹក្សាប្រឡង ប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព »ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ៕