ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាស សូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់សកម្មជនគណបក្សប្រឆាំងខេត្តរតនគិរី

ចេញផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយ គង់ សុខហេង

នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ ឆានែល តេឡេក្រាមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរថា”សូមស្វាគមន៍លោកស្រី ហុីង សុខា ដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ” ដោយភ្ជាប់ជាមួយវីដេអូរបស់ លោកស្រី ហ៊ីង សុខា អតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី ស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង វីដេអូរបស់លោក ធឿន ប៊ុនធន អតីតអនុប្រធានគណបក្សភ្លើងទៀនខេត្តរតនគិរី និងភរិយា ប្រកាសលាលែងពីតំណែង និងស្នើសុំចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយឈឺចាប់ចំពោះការបោកប្រាស់ពីគណបក្សភ្លើងទៀន ព្រមទាំងវីដេអូរបស់លោក បួន ឆុងអន សកម្មជនគណបក្សភ្លើងទៀន ម្នាក់ទៀតនៅក្នុងស្រុកបរកែវ ប្រកាសលាលែងពីគណបក្សភ្លើងទៀន ហើយស្នើសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ក្រោមការសម្របសម្រួលតាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន, ឯកឧត្តម ហ៊ុន សុខា និងលោក គង់ សុខហេងព្រមទាំងសហការី ក្បាលម៉ាស៉ីនដឹកនាំទាំង៧ របស់គណបក្សភ្លើងទៀនខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៩ សម្រេចស្ម័គ្រចិត្តចុះចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់សកម្មជនថ្នាក់ដឹកនាំគណបក្សប្រឆាំងខេត្តរតនគិរី៕ ដោយលោក គង់ សុខហេង