ព័ត៌មានជាតិ

បទចម្រៀង «៦៤ឆ្នាំទម្រាំមានថ្ងៃនេះ» បង្ហាញមោទនភាពចំពោះការរៀបចំស៊ីហ្គេម

រាជធានីភ្នំពេញ ៖ «៦៤ឆ្នាំទម្រាំមានថ្ងៃនេះ» គឺជាចម្រៀងមួយបទ ដែលរំលេចនូវមោទនភាពយ៉ាងធំធេងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ចម្រៀងមួយបទនេះ ដឹកនាំថត និងផលិតដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងច្រៀងរួមគ្នាដោយ លោក ឆាយ វីរៈយុទ្ធ និងកញ្ញា អ៉ីវ៉ា។