ព័ត៌មានជាតិ

អនុមោទនា ថ្ងៃកាន់បិណ្ឌទី 7 វត្តដំបូងខ្ពស់ព្រះអង្គខាន់ សុវណ្ណព្រះចៅអធិការវត្តដំបូកខ្ពស់ធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជាងវត្តនៅទីជិតឆ្ងាយមានជំនឿជឿជាក់លើព្រះអង្គ

អនុមោទនា ថ្ងៃកាន់បិណ្ឌទី 7
វត្តដំបូងខ្ពស់ព្រះអង្គខាន់ សុវណ្ណព្រះចៅអធិការវត្តដំបូកខ្ពស់ធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជាងវត្តនៅទីជិតឆ្ងាយមានជំនឿជឿជាក់លើព្រះអង្គ។
ថ្ងៃទី24កញ្ញា2024នេះ ត្រូវនឹងថ្ងៃ៧រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានាថ្ងៃកាន់បិណ្ឌទី ៧នេះវត្តដំបូងខ្ពស់មានពុទ្ធបរិស័ទជិតឆ្ងាយ។ដង្ហែរចូលវត្តដំបូកខ្ពស់មានគ្រឿងឧបភោគបរិភោគនឹងទ័យទានយ៉ាងច្រើនសន្ធឹកសន្ធាប់ដង្ហែចូលវត្តដំបូកខ្ពស់ដែលមានព្រះអង្គខណ្ឌសុវណ្ណព្រះចៅអធិការវត្តដំបូកខ្ពស់ធ្វើឲ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទពីជិតឆ្ងាយ។មានជំនឿជឿជាក់លើព្រះអង្គ។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។