ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពី ឧកញ៉ា តាំង លាក់ហាវ និង ឯកឧត្តម ប៊ុន រ៉ាវុធ ព្រមទាំងក្រុមការងារ

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលអំណោយមនុស្សធម៌ពី ឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា និងឯកឧត្តម ប៊ុន រ៉ាវុធ ព្រមទាំងក្រុមការងារ នូវថវិកា ១០លានរៀល អង្ករ ១០តោន និង ទឹកបរិសុទ្ធ ៥០០កេស។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ឧកញ៉ា តាំង លាក់ហាវ និងឯកឧត្តម ប៊ុន រ៉ាវុធ ព្រមទាំងក្រុមការងារដែលបាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារមនុស្សធម៌ ក្នុងខេត្តកណ្ដរ។ ឯកឧត្តម បានចាត់ទុកថា កាយវិការមនុស្សធម៌ នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលរដ្ឋបាលខេត្តកំពុងតែត្រូវការជាចាំបាច់។