ឯកឧត្តមវង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ និងប្រកាសជួសជុលផ្លូវបេតុងចំនួន ២៩ខ្សែ ប្រវែង ១៤,១៣២ ម៉ែត្រ ស្ពានចំនួន ០១ទីតាំង លូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង និងលូប្រអប់ចំនួន ០២កន្លែង នៅសាលាឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់ នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ អំពីការបើកការដ្ឋាន ជួសជុល ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតភូមិព្រៃនប់២ ឃុំព្រៃនប់ គឺជាគម្រោងទី១ នៃគម្រោង ទាំង១៥ ក្នុងស្រុកព្រៃនប់។ សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុក ក៏មានគម្រោងជួសជុលផ្លូវបេតុងចំនួន ០២ខ្សែ គ្រោងនឹងបើកការដ្ឋាននៅ ពេលខាងមុខនេះរួមមាន៖ ១-គម្រោងជួសជុលផ្លូវបេតុងអាម៉េមាន បណ្តោយ ៨៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់០.១៥ម៉ែត្រ ប្រើប្រាស់ថវិកាចំនួន ៧២៥,៧៩០,០០០៛ ស្ថិតនៅភូមិ បន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម។ ២-គម្រោងជួសជុលផ្លូវ បេតុង អាម៉េបណ្តោយ ១៣៥ម៉ែត ទទឹង ០៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ប្រើប្រាស់ថវិកាចំនួន ១១០លានរៀល ស្ថិតនៅភូមិ ព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបើកការ ដ្ឋានជួសជុលផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ នៅស្រុកព្រៃនប់ ដោយថ្ងៃនេះមានការចូល រួមពីក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកព្រៃនប់ យើងបើកកាដ្ឋានជួស ជុលផ្លូវបេតុង ០១ខ្សែ។ សម្រាប់ស្រុកព្រៃនប់យើងមាន ២២គម្រោង ស្មើនឹងផ្លូវបេតុងចំនួន ៣០ខ្សែ មានប្រវែង ១៤គីឡូ ៤៩៧ម៉ែត្រ និងលូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង លូប្រអប់ចំនួន ០២កន្លែង សួនរង្វង់ មូលវាលរេញ ការតបណ្តាញអគ្គិសនីនៅសាលាវិទ្យល័យទួលកែវ ការសាងសង់បណ្ណាល័យ ០១ខ្នង នៅវិទ្យាល័យទួលកែវ និងការសាងសង់មត្តេយ្យសិក្សា សហគមន៍ បន្ទប់ទឹកចំនួន ៤ទីតាំងនៅស្រុកព្រៃនប់ មាននៅភូមិអូរឧកញ៉ាហេង បឹងតា ព្រហ្ម ជើងគោ និងឃុំទឹកល្អក់ ជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣។ រាល់គម្រោងទាំងអស់នេះ សូម ប្រកាសបើកការដ្ឋាន ចេញពីទីនេះ ថ្ងៃនេះព្រមៗគ្នាតែម្តង ថ្ងៃនេះយើងបើកការដ្ឋាន ៨ខ្សែផ្លូវ ដែលមានក្រុមហ៊ុន ចំនួន២ ដេញថ្លៃបានដំណើរការសាងសង់ ហើយមានគម្រោងខ្លះនៅ ស្រុកព្រៃនប់ និងគម្រោងខ្លះទៀតនៅក្រុង ស្រុកផ្សេងៗទៀត ព្រោះគម្រោងនេះបានដាក់ ពង្រាយតាមឃុំ សង្កាត់ទាំង ២៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌថ្នាក់ខេត្ត ព្រមទាំងបានធ្វើការ ណែនាំដល់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការយកចិត្តទុកដាក់រៀបចំសិក្សា គម្រោងការ ដេញថ្លៃឱ្យបានសមស្រប ព្រោះកញ្ចប់ថវិកាដែលយើងមាន ដើម្បីបង្កើន ប្រសិទ្ធផល តម្លាភាពក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់កញ្ចប់ថវិកា ឱ្យមានប្រសិទ្ធភាព ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវខិតខំគិតគូររៀបចំប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ឱ្យប្រជាពលរដ្ឋរបស់យើង បន្តការគាំទ្រសម្រាប់អាណត្តិនេះ និងអាណត្តិខាងមុខបន្តទៀត។
ឯកឧត្តមបន្តថា យើងត្រូវមានសមត្ថភាព មានការយល់ដឹងគិតគូរឱ្យបានត្រឹមត្រូវ មានតម្លាភាពប្រជាពលរដ្ឋ និងគាំទ្រអស់លោកគ្រប់អាណត្តិតទៅមុខទៀត ហើយចាត់ទុក ភារកិច្ចនេះ ជារឿងសំខាន់ នៃកំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ និងជាម៉ែត្រវាស់ ស្ទង់មួយយ៉ាងសំខាន់សម្រាប់ ក្រុមប្រឹក្សាប្រើប្រាស់កញ្ចប់ថវិកាក្នុង ការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួនឱ្យចំទិសដៅ មានប្រសិទ្ធភាព ប្រសិទ្ធផលនៅក្នុងមូលដ្ឋាន ហើយឃុំ សង្កាត់ភាគ ច្រើនបាន បំពេញការងារល្អ នៅឃុំសង្កាត់មួយចំនួនតូច មិនបាន យកការងារនេះមក ធ្វើការគិតគូរ ដោយខ្លួនឯកនោះទេ អាចនិយាយបានថា សមត្ថភាព ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់មិនត្រូវបានលើកកម្ពស់តាមររៀប នៃការអនុវត្តផែនការ សកម្មភាពដោយផ្ទាល់ យើងត្រូវប្រើប្រាស់កញ្ចប់ថវិការបស់យើងទៅជាសមិទ្ធផលឱ្យបាន ច្រើននៅក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានធ្វើការប្រឡង ប្រណាំងពានរង្វាន់ការបម្រើសេវាសង្គម សម្រាប់បណ្តាឃុំ សង្កាត់នៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជំរុញឱ្យមានការប្រឡង ប្រណាំងការបម្រើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋាន មានការប្រឡងប្រណាំងផ្តល់រង្វាន់ លើកទឹកចិត្តលើការងារបម្រើសេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមកឆ្នាំ២០២៣ ក្នុងការបម្រើ សេវាល្អ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាគោលដៅបម្រើ សេវាសាធារណៈកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ក្រមាជូនប្រជាពលរដ្ឋ ចូលរួមម្នាក់ក្រមា ០១ និងក្រុមគ្រូពេទ្យចំនួន ១០នាក់ ទទួលថវិកាម្នាក់ ១០ម៉ឺនរៀល៕