ព័ត៌មានជាតិ

កម្រងរូបភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ ភ្លើងបំភ្លឺ រួមជាមួយនឹងស្នាមញញឹម នៃកម្មវិធី “សាទរកម្ពុជា”

កម្រងរូបភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ​ ភ្លើងបំភ្លឺ​ រួមជាមួយនឹងស្នាមញញឹមមហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវទេសចរណ៍បានទៅកំសាន្តមុនមួយថ្ងៃ​ នៃកម្មវិធី​ “សាទរកម្ពុជា”​ ដែលនឹងមកដល់ចាប់ពីរសៀលថ្ងៃ៣១​ ខែធ្នូ​ ឆ្នាំ២០២៤​ តទៅ​ រហូតដល់ឆ្លងឆ្នាំថ្មី​ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍​ “សាទរកម្ពុជា​“​ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា​ សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ​ និងកងកម្លាំងចម្រុះ​ ដេីម្បីផ្តល់នូវការសប្បាយរីករាយ​ សាកល្បងនៅល្បែងកំសាន្តខ្មែរជាច្រេីនប្រភេទ​ ស្វែងយល់ពីវប្បធម៌បូរាណ​ និងសម័យ​ ពិសេសក្បួនដង្ហែរដ៏ធំផងដែរ៕