ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Albert Chua អគ្គលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់ប្រទេសសិង្ហបុរី ដោយភាគីទាំងពីរបានពិភាក្សាគ្នាលើវឌ្ឍនភាពចុងក្រោយ ក្នុងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។