នារសៀលថ្ងៃសុក្រ ១០កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំការដកពិសោធន៍នៃដំណើរការសាកល្បងផ្លូវថ្មើរជើង ( Walk Street ) ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។














