ខេត្តកណ្តាល៖រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការជាច្រើនរូប។
អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុមានភារកិច្ច៖-រៀបចំផែនការថវិកាចំណាយ និងត្រួតពិនិត្យរាល់គម្រោងចំណាយ របស់មន្ទីរ អង្គភាពពាក់ព័ន្ធ
-កៀរគរសម្ភារៈ និងថវិកាឧបត្ថម្ភពីសប្បុរសជន ដើម្បីដាក់ជូន ឯកឧត្តមអភិបាលខេត្ត ពិនិត្យ និងសម្រេច៕


