នៅរសៀល ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងខេត្ត តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំក្រុមការងារខេត្ត បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ដសៀមរាប សរុបថវិកាចំនួន ៣,៦២៧,០០០រៀល ដើម្បីចូលរួមបុណ្យផ្កាប្រាក់រស្មីមហាសាមគ្គី នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា (ហៅវត្តធម្មមេត្តា) ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប៕


