ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ជា តារា អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់  ក្នុងពិធីបំពាក់មេដាយការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនស្រុកប្រាសាទបាគង ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ជា តារា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម គន់ គីម ប្រធាន អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងពិធីបំពាក់មេដាយការពារជាតិ​ជូនបងប្អូនអតីតយុទ្ធជនស្រុកប្រាសាទបាគង​ចំនួន ៥៧៥នាក់ ព្រមទាំង​ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង ឃុំមានជ័យ ក្នុងមុខដំណែងចំនួន១៤២នាក់ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប  ដោយមានការអមដំណើរដោយឯកឧត្តម ហ៊ុន សុខា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប។
ជាកិច្ចចាប់ផ្តើម ឧត្តមសេនីយ៍ទោ ស៉ិន ភាក់ មេបញ្ជាការសឹករងខេត្តសៀមរាប និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានថ្លែងសន្តរកថាស្វាគមន៍ថ្នាក់ដឹកនាំទាំងអស់ និងបងប្អូនអតីតយុទ្ធជនដែលបានចូលរួមទាំងអស់។

នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ ​បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាភ័ព្វសំណាងនៃយើងទាំងអស់គ្នា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះ មាតុភូមិពីកណ្តាប់ដៃនៃរបប ប៉ុល ពត និងបានជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។

រាជរដ្ឋាភិបាល​សម្តេចតេជោ ​តែងតែយកចិត្តទុកដាក់គិតគូរ តបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន យើងក្នុងពេលកន្លងមក កសាងនូវវប្បធម៌ចែករំលែក ឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌។

សម្តេចតេជោ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ ការផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន​​ ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំ, ការកែប្រែដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់, ការដាក់ឱ្យដំណើរការ ប្រើប្រាស់សេវាកាតអេធីអ៊ឹមតាមប្រព័ន្ធធនាគារ ងាយស្រួលដល់ការ បើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់, ការដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជនគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ដូចជាមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧គូលែន ក្បែរនេះ ។

អ្វីៗដែលបានលើកឡើងនេះ ជាជ្រុងមួយនៃការគិតគូរយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អតីតៈយុទ្ធជន នៅមានសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ នៃយើងទទួលបាន ដោយឃើញ នឹងភ្នែកបង្ហាញច្បាស់ថា ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិនៃយើង ដោយធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ រកអនាគតដ៏ភ្លឺស្វាង។

ដូច្នេះមានតែរាជរដ្ឋាភិបាលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធាននៃយើងទាំងអស់គ្នាជាអតីតៈយុទ្ធជនកម្ពុជា គឺជាឆ្នាំងបាយមិនចេះរីងស្ងួត របស់យើងគ្រប់ជំនាន់។ យើងទាំងអស់គ្នា សូមសម្តែងនូវការគោរព គាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពគាំទ្រ ស្មោះត្រង់ដាច់ខាតលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ នាពេលអនាគត។

នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​ ជា​ តារា​ បាន​បញ្ជាក់​ថា​ អ្វីដែល​យើងមាន​នៅថ្ងៃនេះ​ ពិតជាបានមកពីពលីកម្មដ៏ធំធេងរបស់ អតីតៈ​យុទ្ធជន​កម្ពុជា​និង​ សំណូមពរ៖

ទី១៖ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បន្តជាប្រធានអតីយុទ្ធជនកម្ពុជា ជាតំណាងឲ្យផលប្រយោជន៍យើងទាំងអស់គ្នា។
ទី២៖ សូមបងប្អូនអតីតយុទ្ធជន និងមន្ត្រីអាជ្ញារធរមូលដ្ឋាន បន្តចូលរួមលុបបំបាត់មនោគមវិជ្ជាជ្រុល និយម ខ្មៅកខ្វក់របស់អាក្បត់ជាតិ៣ជំនាន់ និងបក្សពួកឲ្យអស់ពីមូលដ្ឋានយើង និងទទួលយកនូវអ្វីដែលជាសមិទ្ធផល បានឃើញនឹងភ្នែក នោះគឺ សន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន ការរស់នៅសុខដុមរម្យនារបស់កូន ចៅយើងគ្រប់ជំនាន់។

ក្នុងឱកាស​បំពាក់​មេដាយមាស​ការពារជាតិ​ជូនចំពោះ​អតីត​យុទ្ធជន​នៅស្រុក​ប្រាសាទ​បាគង​ទាំង៥៧៥ រូប​ នាយឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​បានជូន​ថវិកា​សម្តេច​តេជោ​ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ជូន​ លោកគ្រូ​ អ្នកគ្រូ​ ឃុំមានជ័យ​១៤២នាក់​ក្នុងម្នាក់៤ម៉ឺនរៀល ផងដែរ៕