ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងសង់អាគារសាលាខេត្តកណ្តាលថ្មី ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត បណ្តាមន្ទីរពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធ និងមន្ត្រីជំនាញ់ជាច្រើនរូប។
សូមបញ្ជាក់ថា អាគារសាលាខេត្តកណ្តាលថ្មី បានចាប់ផ្ដេីមសាងសង់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងបានសាសង់រួចរាល់ ១២ភាគរយនៃការងារសរុប។ អាគារសាលាខេត្តកណ្ដាលថ្មី គឺស្ថិតនៅទីតាំងចាស់ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលមានកម្ពស់ ៧ជាន់ ៨៨ម៉ែត្រ(គិតដល់ចុងកំពូលបុស្បុក)។


