ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចាត់តាំងសមាសភាព ឯកឧត្តម អ្នកឧញ៉ា ចំនួន០៨នាក់ ជាក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត

នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (គណៈអចិន្ត្រៃនៃគណៈកម្មាធិការកណ្តាល) បានចេញសេចក្តីសម្រេចលេខ:៦៣៣/០៧២៥/សស.គក ស្តីពីការចាត់តាំងបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ដូចខាងក្រោមនេះ៖
០១. ឯកឧត្តម ផេង គឹមស្រ៊ុន អនុប្រធាន
០២. ឯកឧត្តម អ៊ុក គឹមសាន សមាជិក
០៣. ឯកឧត្តម ឆាយ ជោតនា សមាជិក
០៤. ឯកឧត្តម ហ៊ុន សុខា សមាជិក
០៥. ឯកឧត្តម ឃន ជឺ សមាជិក
០៦. ឯកឧត្តម អែម ប៊ុនធឿន សមាជិក
០៧. អ្នកឧកញ៉ា សួរ វីរៈ សមាជិក
០៨. អ្នកឧកញ៉ា ឡាញ់ ភារ៉ា សមាជិក

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ: ៥៩២/០៥២៤/សស.គក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមដឹកនាំដោយ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត, ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូកដ្ឋានរាជធានី~ខេត្ត, ឯកឧត្តម ឡី សុខុន ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀត។
ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត គឺមានរចនាសម្ព័ន្ធតាមបណ្តារាជធានី~ខេត្តនានា ដែលបានចុះធ្វើការងារចលនាកសាងសមាជិកគណបក្សពីសមាជិក សកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងដែលមាននិន្នាការផ្ទុយពីគណបក្សប្រជាជនកម្ពុជា ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
កន្លងមកនេះ សកម្មភាពកសាងសមាជិកគណបក្សរបស់ក្រុមការងារចលនាកសាងសមាជិក មានភាពល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ដោយហេតុថា សកម្មជន សមាជិក និងថ្នាក់ដឹកនាំតាមមូលដ្ឋានទាំងក្នុង និងក្រៅប្រទេស ក្រោយពីបានស្តាប់ការពន្យល់និងមើលឃើញកាន់តែច្បាស់អំពីការដឹកនាំរបស់សម្តេចនិងគណបក្សប្រជាជនកម្ពុជា ក៏បានកែប្រែចិត្ត និងសម្រេចចិត្តឡើងវិញ នោះគឺស្ម័គ្រចិត្តគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលមករួមរស់ជីវភាពក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់។