ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់អោយកម្លាំងកងរាជអាវុធហត្ថក្រុង-ស្រុក ធ្វើការចុះល្បាតពេលយប់ជាប្រចាំ
នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជហត្ថស្រុកសំរោងទង,កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានធ្វើការចុះល្បាត ការពារបង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និង ឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

