ព័ត៌មានជាតិ

មន្ទីរធម្មការ និងសាសនាខេត្តកណ្តាល សម្តែងនូវការអបអរសាទរ បន្ទាប់ពីទទួលដំណឹង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជាសះស្បើយ និងមានសុខភាពប្រសើរវិញ

មន្ទីរធម្មការ និងសាសនាខេត្តកណ្តាល! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តកណ្តាល សូមសម្តែងនូវការអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត បន្ទាប់ពីទទួលដំណឹងដ៏រីករាយបំផុតដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជាសះស្បើយនិងមានសុខភាពប្រសើរវិញ ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សាការពារ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ទទួលបាននូវសុខភាពល្អបរិបូណ៌ ដើម្បីបន្តបេសកកម្មអភិវឌ្ឍន៍ខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខជានិច្ចនិរន្ត។

រូបភាព ដួលសន្លប់នៅក្នុងកិច្ចប្រជុំ មួយនៅខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមិថុនានេះ