ព័ត៌មានជាតិ

លោកជំទាវ កុយ ពិសី ដឹកនាំគណៈប្រតិភូកីឡាការិនីជ័យលាភី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួង ទេសចរណ៍ដឹកនាំ គណៈប្រតិភូកីឡាការិនីជ័យលាភី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចំនួន ២០៦នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ នៅពយឆ្នេរជំទាវម៉ៅ ស្ថិតនៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ។​

លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការធ្វើ ទស្សនកិច្ចនាពេលនេះ គឺជាការលើកទឹកចិត្តដល់កីឡាការិនីរបស់យើង ដែលទទួល បាន ជ័យលាភី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នារីរបស់យើងទទួលបានមេដាយច្រើន។ នេះជាការខិតខំប្រឹងប្រែង ទទួលបានកិត្យានុភាព ដ៏មហិមាជូនជាតិ មាតុភូមិលើវិស័យកីឡា ក្នុងនាមជាប្រធានគណៈកម្មការកីឡា ហើយអ្វី ដែលយើងធ្វើបាននាថ្ងៃនេះ ដោយមានការជួយទំនុកបម្រុងយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់ទីកន្លែង និងបានជួយសម្របសម្រួលកិច្ចការ មួយ ចំនួន ហើយយើងក៏បានការគាំទ្រពីក្រុមហ៊ុន Ford ផងដែរ។ តំណាងឱ្យគណៈកម្មការ កីឡាការិនីទាំងអស់ សូមថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងការ ឱ្យតម្លៃដល់កីឡាការិនីរបស់យើងនាពេលនេះ។​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីនុ បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូកីឡាការិនីមកកាន់ខេត្តព្រះសីហនុ ហើយការជួបជុំនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ មានមោទនភាពជាមួយកីឡាការិនីរបស់យើង ដែលបានខិតខំ ប្រឹងប្រែងយកកិត្តិយសជូនជាតិ ហើយអន្តរជាតិមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍យ៉ាងខ្លាំង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ទទួលបានជោគជ័យ ធ្វើឱ្យស្មារតីជាតិ មានការប្រែប្រួល និងធ្វើឱ្យមតិ ជាតិ អន្តរជាតិទទទួលស្គាល់ថា កម្ពជាបានខិតខំទាំងថ្នាក់ដឹកនាំ និងកីឡាកររបស់យើង ក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយការចូលទស្សនាដោយមិនយកបា្រក់ ថែមទាំងដោះស្រាយ ការស្នាក់នៅ និងហូបចុកថែមទៀតផង។ ពិតហើយកម្ពុជា ធ្លាប់ចូលរួមប្រកួតកីឡា ស៊ីហ្គេមជាច្រើននៅបណ្តាប្រទេស ហើយនេះជាប្រវត្តិសាស្ត្រដែលកីឡារបស់យើងទទួល បានមេដាយ មាស ប្រាក់ និងសំរិទ្ធិច្រើន ហើយប្រជាពលរដ្ឋ និងយុវជនមានការ ចាប់អាម្មណ៍លើវិស័យកីឡា ដែលយើងមានកិត្តិយស សេចក្តីថ្លៃថ្នូ ជំរុញកំណើនសេដ្ឋ កិច្ចជាតិ ផ្តល់ការទាក់ទាញជនបរទេសស្គាល់ពីកម្ពុជា មានឱកាសចាប់យកធ្វើការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ស្តែងចេញពីការរៀបចំព្រឹតិ្តការណ៍កីឡាស៊ីហ្គេមនាពេលកន្លងមក ពិសេសក្មួយស្រី ប៊ូ សំណាង បានធ្វើឱ្យមតិជាតិ អន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះបីក្មួយស្រីមិនបានទទួលមេដាយក៏ពិតមែន តែក្មួយស្រីបានបំពេញភារកិច្ច រហូតដល់ទីបញ្ចប់។ ថ្ងៃនេះ ប្រតិភូកីឡាការិនីរបស់យើងបានមកធ្វើទស្សនកិច្ច នៅ ខេត្តព្រះសីហនុ អ្វីដែលយើងចាប់អារម្មណ៍ការជួបជុំនៅឆ្នេរជំទាវម៉ៅ ព្រោះនៅទីនេះ បានរៀបចំការប្រកួតកាល់ទះលើឆ្នេរខ្សាច់ ដែលរដ្ឋបាលខេត្តរៀបចំឱ្យសហព័ន្ធកីឡា ក្នុងការរៀបចំ ការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នៅទីនេះ ម្យ៉ាងទៀតបងប្អូនមិន ដែលស្គាល់ទីនេះកាលពីពេលមុន។​

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោបានផ្តល់កញ្ចប់ថវិកាធ្វើការអភិ វឌ្ឍខេត្តព្រះសីហនុ ដើម្បីជាការតភ្ជាប់បើកលំហឆ្នេរសាធារណៈឱ្យបានច្រើន ដោយសារពី មុននៅទីនេះអត់មានផ្លូវ ស្របពេលដែលរាជរដ្ឋាភិបាលធ្វើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ យើងធ្វើការពង្រីកការកសាងមកកាន់ទីនេះ និងការតភ្ជាប់ពីព្រលានយន្ត ហោះមកកាន់ទីនេះ ដោយសារពីពេលមុន ការមកទីនេះមានហានិភ័យ(គឺផ្លូវ) យើងខិតខំ អភិវឌ្ឍន៍ផ្លូវឱ្យមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងបើកលំហសាធារណៈឆ្នេរសមុទ្រឱ្យ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។ ក្នុងចំណោមឆ្នេរទាំងអស់នៅខេត្តព្រះសីហនុ មានតែឆ្នេរនេះ ដែលធំជាងគេ មានផ្ទៃដីជាង ១០ហិកតា សម្រាប់ភ្ញៀវមកលេងកម្សាន្ត និងមិនមានការរំខានដល់ទេសចរគ្រួសារ ហើយរាល់ប្រតិភូភាគច្រើន មកកន្លែងនេះ ហើយរដ្ឋបាលខេត្ត សូមស្វាគមន៍គ្រប់ប្រតិភូ និងភ្ញៀវជាលក្ខណៈគ្រួសារអាចមកបោះតង់បាន និងមានបន្ទប់ទឹកសាធារណៈថែមទៀតផង ។​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា ជូនកីឡាការិនីចំនួន ២០៦នាក់ ដោយក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល៕