ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃស្នើឱ្យគ្រឹះស្ថានហិរវត្ថុ ឬប្រតិបត្តិករ កម្ចីនានាឈប់យក អត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរដើម្បីធានាអ្វីមួយ

ក្រសួងមហាផ្ទៃបានធ្វើការហាមឃាត់ការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទានឡើយព្រោះវាផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបើសិនរកឃើញគ្រឹះស្ថានហិរវត្ថុ ឬប្រតិបត្តិករជនបទក្នុង ប្រព័ន្ធឬក្រៅ ប្រព័ន្ធានានានៅតែយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទៀត នឹងទទួលទណ្ឌកម្មតាមច្បាប់។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ការហាមឃាត់នេះដោយសារក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេស ប្រតិបត្តិករកម្ចីជន បទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធកន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញ ប្រើប្រាស់នានា ដែលបានអនុវត្តន៍មិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និង ការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

ក្រសួងមហាបានពន្យល់ថាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ញាតិខ្មែរត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានាក៏ដូចជាការអនុវត្តសិទ្ធិនិងកាតព្វកិច្ច ជាពលរដ្ឋខ្មែរ។ ជាមួយគ្នានោះដែរ ក្រសួងចាត់ទុកថា ការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុកជា វត្ថុ បញ្ចាំសម្រាប់ធានា លើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។

ក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ នានាជូនប្រជាពលរដ្ឋខ្មែរជាពិសេសការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោតក្រសួងមហាផ្ទៃ សូមធ្វើ ការណែនាំដល់គណៈអភិបាលរាជធា នីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណបណ្ណស ញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្តត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីនិងដកយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញហើយថត ចម្លងអត្តសញ្ញាណបណ្ណទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវរួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញ ប្រើប្រាស់ ឬកន្លែងទទួល បញ្ចាំទាំងនោះវិញ។

បន្ទាប់មកត្រូវប្រគល់អត្តសញ្ញាណបណ្ណដែល បានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ ទំនិញប្រើប្រាស់ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ អត្តសញ្ញាណបណ្ណ វិញ។ ជាមួយគ្នានេះដែរ ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនិងហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំក្នុងដែន សមត្ថកិច្ចរបស់ខ្លួនអំពីការហាមឃាត់ចំពោះការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ពិសេសលិខិតលេខ ធ៧ ០២៣ ១២២ ស.ជ.ណ ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជាស្តីពីការហាមឃាត់ ទទួលយក អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ការធានាលើការ ផ្តល់ឥណទាន។

ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចី ជនបទក្នុងប្រព័ន្ធណានៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាល រាជធានី ខេត្ត ត្រូវជូនដំណឹងទៅ ធនាគារជាតិ នៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិត នៅក្នុង សិទ្ធិអំណាចរបស់ខ្លួនក្នុងករណីដែលអាជ្ញាបណ្ណនោះត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។ ជាងនេះទៀត ក្នុងករណីរកឃើញថាមានប្រតិបត្តិក រកម្ចី ជនបទក្រៅប្រព័ន្ធ ឬហាង លក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយ កអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ ផ្អាក អាជីវកម្មនោះស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅ ក្នុងសិទ្ធិ អំណាចរបស់ខ្លួន។

ក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងរូបភាពសំដៅលើកកម្ពស់ការយល់ដឹងដល់ ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាពិសេសយោងតាមស្មារតីនៃមាត្រា១២៩(អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) នៃច្បាប់ស្តីពីអត្រ នុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាននិងអត្តសញ្ញាណកម្មបានចែងអំពីការមិនអនុញ្ញាតឱ្យយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្ស (បញ្ចាំ…)៕