សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើប្រាស់ជាផ្លូវការបន្ថែមនូវគណនី twitter លើបណ្ដាញសង្គមដែលកំពុងប្រើ ដូចជា telegram, YouTube ,TikTok ។ ក្នុងសេចក្ដីជូនដំណឹងតាមតេឡេក្រាមល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា៖ “សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមានគណនីtwitter យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញ telegram, YouTube, TikTok ដែលខ្ញុំកំពុងប្រើ”។ សម្ដេចតេជោបានឱ្យដឹងដែរថា ថ្ងៃស្អែក៩កក្កដា ២០២៣ ខ្ញុំដង្ហែព្រះមហាក្សត្រ ដើម្បីចូលរួម ពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង៕