ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុថា មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុបានឱ្យដឹងថា មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាព ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹក ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។​

គណបក្សនយោបាយ ដែលបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនាព្រឹកនេះ មានដូចជា៖ ១.គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនារកសំឡេងឆ្នោត និងផ្សព្វ ផ្សាយពីគោលនយោបាយរបស់គណបក្សខ្លួននៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលមាន អ្នកចូលរួមចំនួន២៥នាក់ រថយន្តចំនួន ០៣គ្រឿង, ម៉ូតូ ០៥គ្រឿង, និងមេក្រូ ០២គ្រឿង។ ២.គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ បង្រៀនគូស សន្លឹកឆ្នោត ចាក់មេក្រូនៅទីស្នាក់ការ និងចាក់មេក្រូចល័តនៅតាមទីប្រជុំជន។ ៣.គណបក្ស យុវជនកម្ពុជា ចាក់មេក្រូចល័ត និងចែកខិត្តប័ណ្ណ។ ៤.គណបក្សឯកភាពជាតិខ្មែរ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស។ ៥.គណបក្សសញ្ជាតិកម្ពុជា ចាក់មេក្រូនៅ ទីស្នាក់ការគណបក្ស, និងទី៦.គណបក្សខ្មែររួបរួមជាតិ ចាក់មេក្រូនៅទីស្នាក់ការ គណបក្សរបស់ខ្លួន។

ដោយឡែកគណបក្សនយោបាយចំនួន ០៦ ផ្សេងទៀត មិនមាន សកម្មភាពនោះទេ។ ទន្ទឹមនឹងការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនីមួយៗ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព មានភាពល្អ។ រីឯធាតុអាកាសនា ថ្ងៃនេះវិញ គឺមេឃភ្លៀងទូទាំងខេត្ត៕