កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី តាមរយៈ ឯកឧត្តម ហេង ស្រេង និងលោកជំទាវ អ៊ុង ម៉ានិត(ជាតំណាង) មកប្រគល់ជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព និងពិសេសទុកជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារ ចុះប្រតិបត្តិការ បង្ការ បង្ក្រាប សង្គ្រោះ ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រមទាំង ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។ព្រោះថារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈទំនើបៗបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈផងដែរ។











