ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើ បាឋកថា និងសំណេះសំណាល ដល់នាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើ បាឋកថា និងសំណេះសំណាល ដល់នាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលប្រារព្ធឡើងនៅសាលា នាយទាហានសកម្ម ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គី មុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើបាឋកថា ឯកឧត្តមផ្ដោតសំខាន់លើការងារក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាទម្រង់យន្តការដឹកនាំក្នុងប្រទេសកម្ពុជាយើង និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គមជូនដល់ប្រជាពលរដ្ឋ ការគ្រប់គ្រងបញ្ហាចរាចរណ៍ ការគ្រប់គ្រងបញ្ហាគ្រឿងញៀន ការគ្រប់គ្រងការថែរក្សាការពារធនធានធម្មជាតិ ការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ គ្រោះធម្មជាតិផ្សេងៗ ការងារបម្រើសេវាសាធារណៈ (សេវារដ្ឋបាល)ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជនដល់ នាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មទាំងអស់ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល។