ព័ត៌មានជាតិ

វេទិកាជាតិស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ក្រោមប្រធានបទ “ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ”

ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជាស្ត្រី ចូលរួមក្នុងវេទិកាជាតិស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ក្រោមប្រធានបទ “ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ” តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពបើក សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ គឺជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យនយោបាយ និងសាធារណៈ និងស្វែងរកការគាំទ្រមតិពីថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបណ្តុះឆន្ទះ ដល់ស្ត្រី និងក្មេងស្រីចូលរួមប្រកបដោយសក្តានុពល និងពេញលេញក្នុងកិច្ចអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាពិសេស ក្នុងវិស័យនយោបាយ និងសាធារណៈ។