កណ្ដាល ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួន២ទីតាំង កំពុងបើកលេងយ៉ាងរលូន ទីតាំងទី១ស្ថិតនៅក្នុងភូមិផ្លូវត្រី ឃុំទឹកឃ្លាំង ស្រុកល្វាឯម និងទីតាំងទី២ នៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចនៅស្រុកល្វាឯម ហាក់សំងំស្ងៀមមិនបង្ក្រាប។
ពលរដ្ឋលើកឡើងថា សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជាថ្នាក់ដឹកនាំហើយមើលទៅ ទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេ បនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង ។
អាជ្ញាធរមានសមត្ថកិច្ចនៅស្រុកល្វាឯម ហាក់សំងំស្ងៀមមិនបង្ក្រាប ទីតាំងបនល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួន ជាចម្ងល់មហានជននៅក្នុងស្រុកល្វាឯម បានលើកឡើងថា៖ សង្ស័យតែម្ចាស់ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះមានអំណាចធំ ទើបអាជ្ញាធរមូលដ្ឋានស្រុកល្វាឯមធ្វើមើលមិនឃើញ ឬធ្វេីមិនដឹងមិនលឺ?
ពលរដ្ឋក្នុងស្រុល្វាឯម បានសំណូមពរ លោក កន សុខកាយ អភិបាលស្រុក និងលោកអធិការ សូមជួយចាត់វិធានការ ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕