បទល្មើស ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូខ្នាតយក្ស ជនជាតិចិនចូលលេងយ៉ាងអនាធិបតេយ្យ ក្បែរព្រះបរម្យរាជវាំង កំពុងដំណើរការយ៉ាងរលូន គ្មានការរាំងស្ទះពីអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ

ខណ្ឌដូនពេញ ៖ ទីតាំងកាស៊ីណូខ្នាតយក្ស កំពុងបើកដំណើរការយ៉ាងរលូន ទៅដោយល្បែងហ្គេមបាញ់ត្រីខ្នាតយក្ស និង ល្បែងស៊ីសងគ្រប់ប្រភេទជាច្រើនទៀត ស្ថិតនៅចំណុចជិតព្រះបរម្យរាជវាំង ទល់មុខសួនវត្តបុទុមវត្តី តាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនទាន់មានវិធានណាមួយបង្ក្រាបទាល់តែសោះ។

មហាជនសំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៍ ចុះអង្កេតចំពោះទីតាំងខាងលើនេះ ដែលប្រភពពលរដ្ឋប្រាប់ព័ត៌មានថា បើកលេងល្បែងហ្គេមបាញ់ត្រីខ្នាតយក្ស និងល្បែងជាច្រើនទៀត  ប្រភេទ«កាស៊ីណូ» ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរក្សាភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

មហាជននៅក្នុងសង្កាត់ចតុមុខ បានលើកឡើងថា៖ ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែពពាក់ពពូន ផ្គុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងសុទ្ធតែជាជនជាតិចិន  គ្មានញញើតនឹងទោសទណ្ឌបន្តិចណាទាល់តែសោះ។