តើពិតទេ? មាន់ជល់អនឡាញជិតផ្ទះគាត់ ( ឃុំទឹកឃ្លាំង ស្រុកល្វាឯម) ជារបស់ ឧកញ៉ាធំ គ្មាននរណាហ៊ានប៉ះទេ ជាការលើកឡើងរបស់ពលរដ្ឋ!
ល្បែងស៊ីសងជល់មាន់អនឡាញជាអំពើរខុសច្បាប់ ប៉ុន្តែថៅកែបនល្បែងកំពុងពង្រីកទីតាំងសេវាភ្នាល់មាន់ជល់តាមអនឡាញរបស់ខ្លួននៅឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល មិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ ទោះបីជាមានការចេញផ្សាយអំពីទីតាំងយ៉ាងណាក្តី ក៏សមត្ថកិច្ចមូលដ្ឋានមិនទាន់មានវិធានការអ្វីបង្ក្រាបឱ្យទាន់ពេលវេលានោះដែរ ប្រហែលជាដូចការលើកឡើងរបស់ពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋានខ្លាចអំណាចឧកញ៉ាធំ???
ជាក់ស្តែងពលរដ្ឋបញ្ជាក់ថា មាន២ទីតាំង ស្ថិតនៅភូមិផ្លូវត្រី ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នេះ ដែលមិនទាន់បង្ក្រាប ហាក់បីដូចជាមានអ្វីបាំងភ្នែកសមត្ថកិច្ចមិនដឹង ដែលកន្លែងផ្សេង ឱ្យតែបើក ភ្លាមៗសមត្ថកិច្ចបញ្ចេញកម្លាំងបង្ក្រាប តែទីតាំងនេះ នៅតែអាចដំណើរការធម្មតា។
ពលរដ្ឋសង្ឃឹមលោកអធិការ និងលោកអភិបាលស្រុកល្វាឯម នឹងបញ្ចេញសមត្ថភាព បំពេញតួនាទី គ្រប់គ្រងក្នុងមូលដ្ឋានឱ្យបានគ្រប់គ្រុងជ្រោយ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសទីតាំងដូចបានជម្រាបជូនខាងលើនេះ ឱ្យបានទាន់ពេលវេលា ដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវការរស់នៅប្រកបរបរដោយសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។