ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល៖

មាត្រា១៖  ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រី ថាមរុទ្ធ ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)  ៣.ឯកឧត្តម ម៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស) ។

មាត្រា២៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។