ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

NESDC ដាក់បញ្ហាប្រឈមសម្រាប់វិស័យកម្មន្តសាល ខណៈកម្លាំងពលកម្មថៃធ្លាក់ចុះ ៣ លាននាក់

ប្រទេសថៃ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានព្រមានថា វិស័យកម្មន្តសាលនឹងប្រឈមបញ្ហាធ្ងន់ធ្ងរ ដោយសារកម្លាំង ពលកម្មរបស់ប្រទេសថៃបានធ្លាក់ចុះចំនួន ៣ លាននាក់។

ការកង្វះកម្លាំងពលកម្មនៅប្រទេសថៃ នឹងប៉ះពាល់ធ្ងន់ធ្ងរលើវិស័យកម្មន្តសាល។ ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រទេសថៃមានកម្លាំងពលកម្ម ៤០,៧ លាននាក់ ហើយនឹងមានតម្រូវការបន្ថែមអាចកើនឡើងដល់ ៤៤,៧១ លាននាក់ នៅឆ្នាំ២០៣៧ ប្រសិនបើនិន្នាការវិស័យកម្មន្តសាលបច្ចុប្បន្ននៅតែបន្ត។