ព័ត៌មានជាតិ

គម្រោងផ្លូវបេតុងចំនួន១ខ្សែប្រវែង១៣០ម បានដាក់ឲ្យដេញថ្លៃ នៅសង្កាត់លេខ៤ក្រុងនិងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ÷នៅព្រឹកថ្ងៃទី ២៨ខែមីនាឆ្នាំ២០២៤ នៅសាលាសង្កាត់៤ មានការបើកកិច្ចប្រជុំដេញថ្លៃ គម្រោងអភិវឌ្ឍន៍មូលនិធិ ឃុំ-សង្កាត់ ដែលជាគម្រោងចាប់ផ្តើមដេញថ្លៃសម្រាប់គម្រោងមូលនិធិឃុំ_សង្កាត់ឆ្នាំ២០២៤ ដោយមានការចួលរួមពីថ្នាក់គាំទ្រ សាលាខេត្តសម្របសម្រួលដោយ លោក ឃាង ភារម្យ ជានាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការ លទ្ធកម្មសង្កាត់ ប្រធានក្រុមហ៊ុន អ្នកតំណាង ព្រមទាំអ្នកសារព័ត៌មានជាច្រើនរូបក៍បានចូលរួមផងដែរ អ្នកតំណាងកម្មវិធីបានប្រកាសសូមអញ្ជេីញបេក្ខភាពដេញថ្លៃ យកឯកសារ ដើម្បីដាក់ដេញថ្លៃ ដែលកម្មវិធីបេីកឲ្យដាក់សំណេីរនៅវេលាម៉ោង ៨.២០នាទី ដល់ម៉ោង៨.៣០ នាទីព្រឹកត្រូវបិទបញ្ចប់នៃការដេញថ្លៃ។

កម្មវិធីដែលបានដាក់ចេញឲ្យដេញថ្លៃសាងសង់ផ្លូវ បេតុងអារម៉េ ចំនួន១គម្រោង មានប្រវែង ៣២០ ម៉ែត្រទទឹង៨.២៥ម៉ែត្រ កម្រាស់០.២ម៉ែត្រប្រើដែកទំហ៊ុំ១២មីលីមែ៉ត្រ ដោយឈូសឆាយកិនគៀរ គ្រឹះ បង្ហាប់ដី ថ្មមុិចនិងដាក់ស្លាកសញ្ញាគម្រោងចំនួន១ ស្ថិតនៅភូមិ៥ដែលមានតម្លៃប៉ាន់ស្មានចំនួន ១៥០ ៤៦៦ ០០០ ៛ (មួយរយហាសិបលាន បួនរយហុសិបប្រាំមួយរយពាន់រៀលគត់) ដោយមានក្រុមហ៊ុនចំនួន៦ដែលបានដាក់សំណើក្នុងប្រអប់នៃប្រគួតប្រជែងគឺ

១- ក្រុមហ៊ុន ស៊ន ង៉ែត
២-ក្រុមហ៊ុន ហួរប៉ូខនស្រ្កាក់សិន
៣-ក្រុមហ៊ុន លឹម ពិសិដ្ឋ
៤-ក្រុមហ៊ុន យ៉ែម សុខងីម
៥-ក្រុមហ៊ុន រុន ស្រីហ៊ុច
៦-ក្រុមហ៊ុន សម្រេចអភិវឌ្ឍន៍

ជាលទ្ធផលក្រុមហ៊ុនគឺក្រុមហ៊ុន រុន ស្រីហុ៊ច ដែលបានឈ្នះ ក្នុងចំណោមក្រុមហ៊ុនចំនួន៥ផ្សេងទៀតដែលបានធ្វើការប្រគួតប្រជែងដែលមានតម្លៃទាបជាងគេគឺចំនួន ៩៤ ៩០០ ០០០ រៀល( កៅសិបបួនលានប្រាំបួនរយពាន់រៀលគត់) ដោយបានចុះថ្លៃនៅសល់ត្រឹម ៦៣.០៨ ភាគរយ នៃតម្លៃប៉ាន់ស្មានដែលបានដាក់ចេញ ។
ចំណែកក្រុមហ៊ុនខ្លះផ្សេងទៀតបានទៅចូលរួមផងដែរ តែបែជាមិនហ៊ានដាក់សំណើរចូលទៅក្នុងប្រអប់ដេីម្បីប្រគួតប្រជែងនោះឡើយ ។

សូមរម្លឹកផងដែរថាការបើកឲ្យដេញ ថ្លៃនៅសង្កាត់លេខ៤ នេះជាការដាក់ឲ្យដេញថ្លៃលើកទី២ បន្ទាប់ពីសល់ប្រាក់ ពីដាក់ឲ្យការដេញថ្លៃគម្រោងលើកទី១ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២៤ កន្លងទៅ
បើយោងតាមការបញ្ជាក់របស់លោក ឈាង រិទ្ធីយ៉ា ចៅសង្កាត់រងទី១ តំណាងក្រុមការងារលទ្ធកម្មសង្កាត់ បានបន្ថែមថាសម្រាប់គម្រោងមូលនិធិនៅសង្កាត់៤ ក្នុងឆ្នាំ ២០២៣ គឺធ្វើការសាងសង់ផ្លូវបេតុងបានប្រវែង៧៨២មែ៉ត្រ រីឯថវិកាឆ្នាំ២០២៤ គឺប្រហាក់ប្រហែលឆ្នាំ២០២៣ផងដែរគឺបានចំនួន៣គម្រោង ការដេញថ្លៃលើកទី១បានចំនួន២គម្រោងដែលស្ថិតនៅភូមិ១និងភូមិ២ រីឯលើកទី២ព្រឹកនេះថវិកាសល់ពីគម្រោងមុន ជាង១៥០លានរៀល មានក្រុមហ៊ុនចំនួន៦ ដែលបានដាក់ដេញថ្លៃ ក្រុមហ៊ុនឈ្នះគឺក្រុមហ៊ុន រុនស្រីហ៊ុច ជាគម្រោងសាងសង់ផ្លូវបេតុងប្រវែង ១៣០ម ស្ថិតនៅភូមិ៥ ចំនួន១គម្រោង ចំណែកថវិកាដែលនៅសល់ជាង៥០លានរៀលទៀតកំពុងតែពិភាក្សាជាមួយក្រុមប្រឹក្សាសង្កាត់ថានឹងធ្វើនៅភូមិណាបន្តទៀត៕