ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លេី​កំណត់​ហេតុ​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​ “​ គម្រោង​លេីក​កម្ពស់​សេវា​សុខាភិបាល​សាធារណៈ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ​ រាជធានី​ភ្នំពេញ​ “​

នា​ព្រឹកថ្ងៃ​សុក្រ​ ១២រោច​ ខែផល្គុន​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៤​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លេី​កំណត់​ហេតុ​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​ “​ គម្រោង​លេីក​កម្ពស់​សេវា​សុខាភិបាល​សាធារណៈ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ​ រាជធានី​ភ្នំពេញ​ “​ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរ​ជាតិ​កូរ៉េ​ (​ KOICA​ )។