ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ទទួលស្វាគមន៍និស្សិត សាកលវិទ្យាល័យការពារជាតិ បច្ចេកវិទ្យាកងទ័ពរំដោះប្រជាជនចិន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ទទួលស្វាគមន៍និស្សិត សាកលវិទ្យាល័យការពារជាតិ បច្ចេកវិទ្យាកងទ័ពរំដោះប្រជាជនចិន ចំនួន ១០រូប មកពីសាកលវិទ្យាល័យការពាជាតិ និងបច្ចេកវិទ្យា នៃាំកងទ័ពរំដោះប្រជាជានចិន ដើម្បីធ្វើទស្សនៈកិច្ចសិក្សាផ្នែកបង្រៀនភាសាខ្មែរ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ ។

នៅក្នុងពិធីនោះផងដែរ មានការចូលរួមដោយ  ឧត្តមសេនីយ៍ទោ ជុំ សារ៉ាក់នាយករងមហាវិទ្យាល័យ​វិទ្យា​សា​ស្រ្តសង្គម និងភាសា, ឧត្តមសេនីយ៍ទោ ហ៊ុន សុខា សាកលវិទ្យាធិការរង និងជាប្រធានក្រុមព័ត៌មាន និងប្រតិកម្មរហ័សសាកលវិទ្យាល័យការពារជាតិ និងនាយករងមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងភាសា ព្រមទាំងនាយទាហានសាកលវិទ្យាល័យជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានស្វាគមន៍ចំពោះនិស្សិត សាកលវិទ្យាល័យការពារជាតិនិងបច្ចេកវិទ្យាកងទ័ពរំដោះប្រជាជនចិន ដែលបានមកទស្សនៈកិច្ចសិក្សា ជាមួយសាកលវិទ្យាល័យការពារជាតិ ផ្នែកបង្រៀនភាសាខ្មែរនេះគឺជាកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិនិងបច្ចេកវិទ្យាកងទ័ពរំដោះប្រជាជនចិន។

នាឱកាសនោះលោក ស្វៃ ហុងហ្វូ ប្រធានក្រុមដឹកនាំនិស្សិតសាកលវិទ្យាល័យការពារជាតិ និងបច្ចេកវិទ្យា កងទ័ពរំដោះប្រជាជនចិនបានលើកឡងថាលោករីករាយណាស់ក្នុងការទទួលស្វាគមន៍ ដែលបានទទួលក្រុមនិស្សិតប្រកបដោយភាពស្និតស្នាល និងផ្តល់ឱកាសអោយនិស្សិតដែលមកទស្សនៈកិច្ចសិក្សាទទួលបានភាពជោគជ័យក្នុងការផ្លាស់ប្តូរបទពិសោធន៍រវាងនិស្សិតសាកលវិទ្យាល័យការពារជាតិកម្ពុជា និងនិស្សិតសាកលវិទ្យាល័យការពារជាតិ និងបច្ចេកវិទ្យាកងទ័ពរំដោះប្រជាជនចិន។

ជាចុងក្រោយឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានជូនវត្ថុអនុស្សាវរីដល់ក្រុមនិស្សិតទស្សនៈកិច្ចសិក្សា និងលោក ស្វៃ ហុងហ្វូ ក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិផងដែរ ។