ព័ត៌មានជាតិ

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទអាល់អឹកពេីរជ្រៃអណ្ដែត

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទអាល់អឹកពេីរជ្រៃអណ្ដែត នៅស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕