ព័ត៌មានជាតិ

អគ្គិសនីកម្ពុជានឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់មួយចំនួន

អគ្គិសនីកម្ពុជានឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួនដូចជា ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្ដាល ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ។

អាស្រ័យហេតុនេះសូមអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋបើមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើនេះ ដោយក្តីអនុគ្រោះ។