ព័ត៌មានជាតិ

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាបណ្ណរបស់ អគ្គិសនីកម្ពុជា សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាបណ្ណរបស់ អគ្គិសនីកម្ពុជា សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕