ព័ត៌មានជាតិ

វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធា​នធ​ម្ម​ជា​តិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ព​ង្រឹ​ង​សេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង»

វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធា​នធ​ម្ម​ជា​តិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ព​ង្រឹ​ង​សេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» ត្រូ​វ​បាន​ប្រ​ព្រឹ​ត្ត​ទៅ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម ហ៊ូ ស្រ៊ី ប្រធានគណៈកម្មការទី៣ នៃ​រដ្ឋសភា និងវត្តមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​ប​រិ​ស្ថា​នជាច្រើននាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។

ថ្លែងនាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បា​នចា​ត់ទុ​កថា​ តំ​ប​ន់​កា​រ​​​ពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងប​ន្ថែ​ម​ទៀ​​តនូវទស្សនៈវិស័យសំខាន់ៗនិងពីសារៈ​សំខាន់នៃការបង្កើតតំសហ​គមន៍​តំប​ន់កា​រពា​រ​ធ​ម្ម​ជា​​តិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើ​ម្បីចូលរួមអភិរក្សជី​វៈចម្រុះ​ដែ​ល​នៅ​ស​ល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែល​ទាំង​នេះស​ម្រេ​ច​ទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀន​ធ្វើការ​ជា​មួ​យ​គ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុង​ការពារធនធានធម្ម​ជាតិនិងដកហូតផលអ​នុ​ផ​ល​ព្រៃ​ឈើ​ដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់​ឱ្យ​បា​​នពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើ​ម្បី​៖ បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើ​ង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើ​កកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្ត​ទុកដា​ក់លើ​ការ​នាំ​ចេ​ញ​នៅ​ហ្នឹ​ង​កន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី(ផ្តល់ជូនភ្ញៀវទេសចរណ៍នូវ អា​ហា​រ​ក្នុ​ង​តំ​ប​ន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។

គួរបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ គឺ​​​ជា​យុទ្ធសាស្រ្តក្រវ៉ាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃ​តំប​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ និងការកែច្នៃសក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់សេដ្ឋកិ​ច្ចជាតិ​និងមូលដ្ឋា​ន​ប្រ​ក​ប​ដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស និ​ងការ​លើក​ក​​ម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ តំបន់ស្ទឹងអារ៉ែង ដែលត្រូវបង្កើតជាសហគមន៍​តំបន់​ការ​ពារ​ធម្ម​ជា​តិ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ សម្បូរទៅដោយសក្ដានុពលធម្មជាតិទាក់ទាញ រួមមាន ទឹ​ក​ជ្រោះ ទឹកធ្លាក់ ដងអូរ ព្រៃស្រោង សត្វព្រៃកម្រៗដូចជាដំរី ស្វា ក្រពើភ្នំ និងត្រីនាគជាដើម។ ក្រៅ​ពីភាពទាក់ទាញនៃធម្មជាតិ នៅតំបន់អារ៉ែង រួមមាន រូងភ្នំបុរាណ ផ្នូរសពបុរាណ ក្រឡ​បុ​រា​ណ​ និងតំបន់ទាក់ទាញសកម្មភាពទេសចរណ៍ផ្សេងៗទៀត ដូចជា កន្លែងជិះកង់ ជិះរទេះគោ ហែលទឹក ឡើងភ្នំ មើលសត្វស្លាប បោះជំរុំ អុំទូកកាយ៉ាក ព្រមទាំ​ងតំ​ប​ន់ទេ​ស​ភា​ព​ធ​ម្ម​ជា​តិ​ទា​ក់​ទាញផ្សេងៗទៀតប្រមាណ៦០កន្លែង៕